តើTHUMS ជានរណា?

THUMS - គឺរូបតុក្តតាតំណាងសុវត្ថិភាព - ជារូបតុត្តតាសម្រាប់ការធ្វើតេស្តលើរថយន្ត
ប្រកបដោយឆ្លាតវៃបំផុតដែលមិនធ្លាប់មាន។ វាមិនអាចនិយាយកើត ប៉ុន្តែវាអាចប្រាប់
អ្នកនូវរឿងរ៉ាវជាច្រើនអំពីអ្វីដែលកើតឡើងក្នុងអំឡុងពេលគ្រោះថ្នាក់រថយន្ត។ នោះ
ហើយជាមូលហេតុដែល THUMS មានគ្រោងឆ្អឹង សរសៃចង និងសរសៃពួរ ដែល
ជួយឱ្យក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុនតូយ៉ូតាវិភាគលម្អិតពីផលប៉ះពាល់លើ
សរីរាង្គដ៏សំខាន់ដូចជាបេះដូង សួតនិងថ្លើមអំឡុងពេលគ្រោះថ្នាក់។

ភាពខុសគ្នារបស់ THUMS

ដោយសារតែសរីរាង្គដ៏សំខាន់របស់THUMS ក្រុមហ៊ុនតូយ៉ូតាអាច
បង្កើតឡើងវិញនិងសិក្សាពីស្ថានភាពដែលដូចបេះបិទនឹងលក្ខខណ្ឌ
ស្ថានភាពជាក់ស្តែង។ លទ្ធផលនេះជាការពង្រឹងសុវត្ថិភាពនៅក្នុង
រថយន្តរបស់ក្រុមហ៊ុនតូយ៉ូតាដើម្បីផ្តល់ជូនអ្នក និងអ្នកដំណើររបស់
លោកអ្នកមានភាពស្ងប់ចិត្ត ។

ជួបជាមួយគ្រួសារ THUMS

THUMS និងសមាជិកគ្រួសាររបស់គាត់មានសមត្ថភាពតំណាងឲ្យមនុស្សក្នុងពិភពជាក់ស្តែង ដែលពួកគេមាន​រចនាសម្ព័ន្ធចម្លងរាងកាយផ្នែកខាងក្នុងយ៉ាងពេញលេញដូចមនុស្សពិត។ ការយកចិត្តទុកដាក់ចំពោះភាពលម្អិតនេះ បង្កើនភាពត្រឹមត្រូវនៃលទ្ធផលតេស្តដែលទទួលបាននៅក្នុង ការប្រឌិតគ្រោះថ្នាក់នៃការបុកទង្គិចរថយន្ត។