FACTS

TIPS

សមីការសុវត្ថិភាព

រាល់ 1 គីឡូម៉ែត្រ / ម៉ោងកាត់បន្ថយ = កាត់បន្ថយគ្រោះថ្នាក់ 2% ជាមធ្យម។

បើកភ្លើងហ្វាអាចមានហានិភ័យទាប

អ្នកគួរតែបើកភ្លើងហ្វាជានិច្ចនៅពេលដែលបើកបរនៅតាមតំបន់
ជនបទ និងនៅលើផ្លូវជាតិ។ ហើយត្រូវបិទវានៅពេលដែលអ្នក
នៅក្នុងចម្ងាយ 60 ម៉ែត្រនៅខាងក្រោយរថយន្ត ឬក្នុងចម្ងាយ
150 ម៉ែត្រនៃរថយន្តកំពុងបើកបរមក ដើម្បីការពារមិនធ្វើភ្នែកអ្នក
បើកបរស្រវាំង។ អ្នកត្រូវតែចៀសវាងការធ្វើឲ្យស្រវាំងភ្នែក
ដោយចង្កៀងហ្វាដែលកំពុងខិតជិត - កុំសម្លឹងមើលភ្លើងហ្វាចំ
ត្រូវសម្លឹងទៅគែមខាងឆ្វេងនៃផ្លូវរបស់អ្នករហូតដល់ភ្លើងហ្វា
បានឆ្លងផុត។

និយាយទូរស័ព្ទក្នងពេលបើកបរប្រឈមនឹង
ហានិភ័យ

ការមិននិយាយទូរស័ព្ទ មានន័យថាមិនមានការរំខាន។ ការស្រាវជ្រាវបានបង្ហាញ
ថាការនិយាយទូរស័ព្ទគឺជាការរំខាន​​ ហើយអាចមានហានិភ័យខ្ពស់។ ម្យ៉ាងទៀត
ការនិយាយទូរស័ព្ទដោយប្រើកាសមិនអាចកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់
ចរាចរណ៍បានឡើយ។

គ្រោះថ្នាក់ដែលបណ្តាលមកពីបច្ចេកវិទ្យា

តើអ្នកដឹងទេថា បច្ចេកវិទ្យាថ្មីកំពុងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងនៅលើផ្លូវ
របស់យើង?អ្នកបើកបរម្នាក់ ក្នុងចំណោមអ្នកបើកបរ 8 នាក់ (12%)
បានប្រើអ៊ិនធើណិត ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬកម្មវិធីទូរស័ព្ទដៃ
ផ្សេងទៀតនៅពេលកំពុងបើកបរ ។

បញ្ជីដែលផ្ទៀងផ្ទាត់ពីសុវត្ថិភាពរថយន្ត

តើអ្នកដឹងទេថា 3 នាក់ក្នុងចំណោម 10 នាក់ (28%) មិនបានដឹងពី
របៀបពិនិត្យមើលហ្វ្រាំង​ និងខណៈពេល 1 នាក់ ក្នុងចំណោម 5 នាក់
(20%) មិនដឹងពីរបៀបពិនិត្យមើលសំបកកង់? ហ្វ្រាំងនិងសម្បកកង់
របស់អ្នកមានស្ថានភាព និងមានដំណើរការល្អ គឺមានសារសំខាន់
ចំពោះសុវត្ថិភាព "។

អត្រានៃអ្នករងគ្រោះ

ជាងបីភាគបួន (77%) នៃករណីស្លាប់ក្នងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើត
ឡើងក្នុងចំណោមបុរស។ បុរសវ័យក្មេងអាយុ 25 ឆ្នាំ មានអត្រាមរណភាព
ជិតបីដងនៅក្នុងគ្រោះថ្នាក់រថយន្តច្រើនជាងស្រ្តីវ័យក្មេង។ យើងអាចបង្ការ
ករណីបានដោយអនុវត្តទម្លាប់នៃការបើកបរដោយសុវត្ថិភាព។ បុរស និង
ស្រី្តត្រូវបើកបរដោយសុវត្ថិភាព!

ជួយសង្គ្រោះដោយខ្សែក្រវ៉ាត់សុវត្ថិភាព

100,000 នាក់ គឺជាចំនួនមនុស្សជាមធ្យមដែលត្រូវបានជួយសង្គ្រោះដោយខ្សែក្រវ៉ាត់សុវត្ថិភាពជារៀងរាល់ឆ្នាំ។

ល្បឿនពោងសុវត្ថិភាព

វត្ថុតែមួយគត់ដែលគួរតែមានល្បឿនលឿននោះគឺពោងសុវត្ថិភាពរបស់អ្នក។ ដោយផ្ទុះឡើងក្នុងល្បឿនរហូតដល់ 200 ម៉ាយល៍ក្នុងមួយម៉ោង ក្នុងពេល 2 វិនាទី ពោងសុវត្ថិភាពផ្ដល់នូវការការពាររវាងអ្នក និងដៃចង្កូត តាប្លូ ឬកញ្ចក់ បាំងខ្យល់។

កុំប៉ះពីក្រោយខ្ញុំ

ការប៉ះទង្គិចគ្នានៅចុងខាងក្រោយគឺជាប្រភេទទូទៅបំផុតនៃការបុកក្រឡាប់រថយន្ត។ ជាង 85% នៃការប៉ះទង្គិចគ្នានៅចុងខាងក្រោយគឺបង្កឡើងដោយទាំងអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន និងការទុកគន្លាតរថយន្តមិនគ្រប់គ្រាន់។ ត្រូវផ្តោតលើផ្លូវជានិច្ច និងរក្សាគន្លាតសុវត្ថិភាពពីឡាននៅខាងមុខ។

S គឺសម្រាប់សុវត្ថិភាព

រក្សាសុវត្ថិភាពកូនរបស់អ្នកអំឡុងពេលជិះឡានគឺងាយស្រួលដូច កខគ។ គ្រាន់តែដាក់កូនរបស់អ្នកលើកៅអីសុវត្ថិភាពកុមារ។ នេះអាចកាត់បន្ថយហានិភ័យនៃការបាត់បង់ជីវិតបាន 71% សម្រាប់ទារក និង 54% សម្រាប់កូនក្មេងដែលមានអាយុពី 1 ទៅ 4 ឆ្នាំ។

ស្ថិតក្នុងគន្លងរបស់អ្នក

អ្នកទំនងជានឹងជួបគ្រោះថ្នាក់ចរាចរណ៍ 3 ដង នៅពេលអ្នកប្តូរគន្លង។ ត្រូវបើកភ្លើងស៊ីញ៉ូមុនពេល ពិនិត្យមើលកញ្ចក់មើលក្រោយ និងកន្លែងមើលមិនឃើញជានិច្ចដើម្បីប្ដូរគន្លងប្រកបដោយប្រសិទ្ធភាព។

គិតគូពីក្បាលរបស់អ្នក

មួកសុវត្ថិភាពត្រូវបានរំពឹងថាកាត់បន្ថយភាពទំនងនៃការបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ពីការជិះម៉ូតូបាន 37% វាអាច ធ្វើឱ្យសក់របស់អ្នករញ៉េរញ៉ៃ ប៉ុន្តែវាក៏អាចជួយសង្គ្រោះជីវិតរបស់អ្នកបានផងដែរ។

ការផ្ញើសារ និងគ្រោះថ្នាក់

ផ្ញើសារ ខណៈពេលអ្នកកំពុងបើកបរ អ្នកទំនងជានឹងជួបគ្រោះថ្នាក់ច្រើនជាង 20 ដង។ ឥឡូវ សួរខ្លួនឯងថា៖ តើសារនោះមានតម្លៃបែបនេះដែរទេ

បើកបរដោយការប្រុងប្រយ័ត្នខ្ពស់

អ្នកជិះម៉ូតូរងគ្រោះពីអត្រាគ្រោះថ្នាក់ចរាចរណ៍ ការស្លាប់ និងរបួសខ្ពស់បំផុត។ បើប្រៀបធៀបជាមួយអ្នកដំណើរក្នុងឡាន ពួកគេទំនងជានឹងជួបគ្រោះថ្នាក់លើផ្លូវច្រើនជាង 35 ដង។ ត្រូវជិះដោយការយកចិត្តទុកដាក់ និងអនុវត្តទម្លាប់ជិះមានសុវត្ថិភាពជានិច្ច។

អ្នកជិះកង់ក៏ត្រូវប្រយ័ត្នដែរ

ទោះបីជាទោលចក្រយានរបស់អ្នកមិនមានម៉ាស៊ីនក៏ដោយ អ្នកក៏គួរតែពាក់មួកសុវត្ថិភាពដដែល។ ហេតុអ្វី? អ្នកជិះកង់បានបង្កការស្លាប់ និងរបួសរហូតដល់ 9% នៃអ្នកប្រើផ្លូវទាំងអស់។

ការមើលល្បឿន

ស្ទើរតែ 24% នៃការប៉ះទង្គិច ដោយសារតែល្បឿនមិនសមស្រប បណ្តាលឱ្យមានការស្លាប់ និងរងរបួស។ ដូច្នេះ កុំគ្រាន់តែមើលផ្លូវ។ ត្រូវមើលល្បឿនរបស់អ្នកផងដែរ។

បើកបរដោយសុខភាពល្អ

ស្ថានភាពវេជ្ជសាស្រ្តចូលរួមចំណែក 2% នៃរបាយការណ៍គ្រោះថ្នាក់ទាំងអស់ ដូច្នេះវាមានសារៈសំខាន់ក្នុងការរក្សាសុខភាពល្អសម្រាប់ការបើកបរប្រកបដោយសុវត្ថិភាព។

ការគេងលក់បណ្ដាលឱ្យស្លាប់

17% នៃគ្រោះថ្នាក់លើផ្លូវនឹងលើផ្លូវសំខាន់ធំៗ ដែលបណ្តាលឱ្យមានការរងរបួស ឬបាត់បង់ជីវិតគឺទាក់ទងនឹងការគេង លក់។ បើភ្នែករបស់អ្នកសម្លឹងមើលគ្រោះថ្នាក់នៃការបើកបរ នៅពេលអ្នកនឿយហត់។

កុំទុកវាឱ្យផ្លាស់ប្តូរ

អត្រាបាត់បង់ជីវិតសម្រាប់អ្នកបើកបរ និងអ្នកដំណើរអង្គុយកៅអីខាងមុខដែលមិនដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពគឺ 85% ។ ភាពមិនទៀងទាត់កំពុងតែប្រឆាំងនឹងអ្នកហើយ។ ហេតុអ្វីបានជាប្រថុយប្រថានបែបនេះ? ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពរបស់អ្នកឥឡូវនេះ។

ការផ្ញើសារធ្វើឱ្យអ្នកមើលមិនឃើញ

រាល់ពេលដែលអ្នកផ្ញើសារ ខណៈពេលកំពុងបើកបរ អ្នកបែរភ្នែកចេញពីផ្លូវសម្រាប់រយៈពេលជាមធ្យម 5 វិនាទី។ ប្រសិនបើអ្នកកំពុងធ្វើដំណើរក្នុងល្បឿន 55 ម៉ាយល៍ក្នុងមួយម៉ោង វាស្មើនឹងការបើកបរប្រវែងទាំងមូលនៃតារាងបាល់ទាត់ ដោយបិទភ្នែក។